ទិន្ន័យគេហទំព័រ

ចំនួនអ្នកបានទស្សនាសរុប

ចំនួនដងនៃការបើកមើល

WebVisits

ចំនួនអ្នកគាំទ្រគេហទំព័រ

អំពីគម្រោង CJEK

  • CJEK Logo
  • CJEK - សារព័ត៌មាន​កម្ពុជា ចំណេះ​ដឹង​នៃ​បទពិសោធន៍ គឺជា​គម្រោង​ដ៏​សំខាន់​មួយ នៃ​កម្មវិធីសិក្សា សេកូ ដែល​ជួយ​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ធនធាន​មនុស្ស​តាម​រយៈ​ការ​សរសេរ​ជា​លក្ខណៈ​បុគ្គល និង​ឯករាជ្យ ដើម្បី​ចែក​រំលែក​ដល់​សាធារណជន​អំពី​ចំណេះដឹង​នៃ​បទពិសោធន៍​ទាក់ទង​នឹង​ការសិក្សា ការងារ ស្នេហា និង​សង្គម។
  • ស្រាវជ្រាវបន្ថែម

  • - ក្រសួងមហាផ្ទៃ
  • - ក្រសួងការងារ
  • - ក្រសួងអប់រំ
  • - ក្រសួងពាណិជ្ជកម្ម
  • - អគ្គពន្ធដារ
  • ខ្លឹមសារសង្ខេបអំពីសេវា និងគ្រូបណ្តុះបណ្តាល

    កម្មវិធីសិក្សា សេកូ មានគម្រោង ៣ គឺសេវា​ប្រឹក្សា​យោបល់ និង​សវនកម្ម, សេវា​បណ្តុះ​បណ្តាល និង​បង្វឹក​ការងារ, និង CJEK ដោយ​ប្រើ​ប្រាស់​សកម្មភាព​ទាំង ៥ (ប្រឹក្សា​យោបល់ សម្រប​សម្រួល បង្វឹក បណ្តុះ​បណ្តាល និង​ចែក​រំលែក) ដើម្បី​ផ្តោត​លើ​ប្រធាន​បទ៖ ជំនាញ​រៀប​ចំ​ផែន​ការ​យុទ្ធសាស្រ្ត, ជំនាញ​គ្រប់​គ្រង​រដ្ឋបាល និង​ធនធាន​មនុស្ស, ជំនាញ​គ្រប់​គ្រង​គណនេយ្យ និង​ហិរញ្ញវត្ថុ, KNSN, បុគ្គលិក​ខាង​ក្រៅ, ជំនាញ​គណនេយ្យ, ជំនាញ​រដ្ឋបាល និង​ធនធាន​មនុស្ស, ជំនាញ​ទន់ JBSS, ជំនាញ​ភាសា និង​កុំព្យូទ័រ។ យើង​មាន​គ្រូ​បណ្តុះ​បណ្តាល​ប្រចាំ​ការ​ម្នាក់ (លោក សៀង ប៊ូហឿង) និង​គ្រូ​​ក្រៅ​ម៉ោង​ជា​ច្រើន​នាក់។

    លោក សៀង ប៊ូហឿង កើត​ថ្ងៃ ០១ មិថុនា ១៩៨៤ ខេត្ត​បាត់​ដំបង។ នៅ​ឆ្នាំ ២០០១ គាត់​បាន​ជាប់​បាក់​ឌុប​ នៅវិទ្យា​ល័យ​សម្តេចឪ ខេត្ត​បន្ទាយ​មាន​ជ័យ ហើយ​គាត់​ក៏​បាន​ជាប់​ជា​សិស្ស​ពូកែ​ផ្នែករូបវិទ្យា​ប្រចាំ​ខេត្ត​​ផង​ដែរ។ បន្ទាប់​មក​ គាត់​បាន​ប្រលង​ជាប់​អាហារូបករណ៍ បន្ត​ការ​សិក្សា​នៅ​រាជ​ធានី​ភ្នំពេញ។ នៅ​ឆ្នាំ ២០០៦ គាត់​ទទួល​បាន​បរិញ្ញា​បត្រ​ផ្នែក​គ្រប់​គ្រង​ពាណិជ្ជ​កម្ម ជំនាញ​គ្រប់​គ្រង នៅ​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង ហើយ​បន្ទាប់​មក​ទៀត នៅ​ឆ្នាំ ២០១១ គាត់​ទទួល​បាន​អនុបណ្ឌិត​ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្ម ជំនាញ​គ្រប់​គ្រង នៅ​សាកល​វិទ្យា​ល័យ​អន្តរជាតិ​ភ្នំពេញ។

    គិត​ត្រឹម​ឆ្នាំ ២០២១ គាត់​ធ្លាប់​ធ្វើ​ការ​អស់​រយៈពេល​ប្រហែល ១៨ ឆ្នាំ ក្នុង​វិស័យ​ឯកជន អង្គការ​ក្រៅ​រដ្ឋា​ភិបាល និងស្ថាប័នរដ្ឋ។ ចាប់​តាំង​ពី​ឆ្នាំ ២០០៨ គិត​ទៅ​ប្រមាណ​ជា ១៣ ឆ្នាំ ដែល​គាត់​បាន​ធ្វើ​ការ​ក្នុង​កម្រិត​ជា​អ្នក​គ្រប់​គ្រង​គេ។ បច្ចុប្បន្ន​គាត់​កំពុង​ធ្វើ​ការ​ជា​គ្រូ​បណ្តុះ​បណ្តាល​ក្រៅ​ម៉ោង​ផ្នែក​គណនេយ្យ គ្រប់​គ្រង​ធន​ធាន​មនុស្ស និង​ជា​ទីប្រឹក្សា​ឯករាជ្យផ្នែកយុទ្ធសាស្ត្រ​ រួម​ទាំង​ការ​ងារ​ស្ម័គ្រ​ចិត្ត​ផ្នែក​សង្គម និង​ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​ការ​អប់រំ​និង​បរិយាកាស​ការងារ​ជាក់​ស្តែង​ក្នុង​ប្រទេស​កម្ពុជា។ គាត់​​ក៏​កំពុង​ធ្វើ​អាជីវកម្ម​តាម​អនឡាញ​លក់​ប្រទាល ដើម​ឈើ និង​កសិផល​ផ្សេងៗ​ផង​ដែរ។

    គាត់​ធ្លាប់​បាន​ទៅ​ចូល​រួម​កម្ម​វិធី​មួយចំនួន​នៅ​ឯ​បរទេស​ ដែល​ក្នុង​នោះ​គាត់​ទទួល​បាន​វិញ្ញាបន​ប័ត្រ​មួយ​ចំនួន​ដូច​ជា៖ Certificate of Participating the Staff Training Camp Session នៅ​ប្រទេស​វៀតណាម ឆ្នាំ 2010, Certificate of Participating the Global Partnership Initiative Network Meeting នៅ​អាហ្វ្រិក​ខាង​ត្បូង ឆ្នាំ 2010, Certificate of Participating the APAME នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ឆ្នាំ 2012, និង​ធ្លាប់​ទៅ​ចូល​រួម​ទស្សនា​កម្ម​វិធី​ប្រកួត​ប្រជែង យូស៊ីម៉ាស់ ថ្នាក់​អន្តរ​ជាតិ នៅ​ប្រទេស​ម៉ាឡេស៊ី ឆ្នាំ 2017 ផងដែរ ។

    សម្រង់ប្រយោគ

  • មេរៀនដ៏ល្អបំផុត​ក្នុង​ឆាក​ជីវិត​របស់​អ្នក គឺ​ចំណេះ​ដឹង​នៃ​បទពិសោធន៍​របស់​អ្នក។
  • ប្រថុយ​ទៅ! ជ័យជំនៈ​ធ្វើ​ឱ្យ​អ្នក​រីករាយ ហើយ​​បរាជ័យ​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​ឆ្លាត​វៃ។
  • ដើម្បី​ឲ្យ​ជីវិត​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​ គឺ​ត្រូវ​រៀន​ពី​អតីត រស់​ក្នុង​បច្ចុប្បន្ន និង​សង្ឃឹម​ទៅ​អនាគត។
  • ​ធ្វើ​ជា​គំរូ​ក្នុង​ការ​ចែក​រំលែក ជៀស​ជាង​ធ្វើ​ជា​គំរូ​ក្នុង​ការ​រិះ​គន់​ដើម្បី​ជា​ការ​លេងសើច​។
  • ​ចែក​រំលែក​អ្វី​ដែល​អ្នក​មាន​ពិសោធន៍ ជៀស​ជាង​អ្វី​ដែល​អ្នក​គ្រាន់​តែ​​ស្រមៃគិត។
  • ក្រុមគោលដៅ

  • - អ្នក​រៀនសូត្រ / និយោជិក​​ដែល​ចង់បង្កើន​ចំណេះ​ដឹង ជំនាញវិជ្ជាជីវៈ និង​ឥរិយាបថ សម្រាប់​ការងារ​បច្ចុប្បន្ន ឬ​ការងារ​នា​ពេល​អនាគតរ​បស់​ពួក​គេ។
  • - និយោជក់ ឬថៅកែ ដែល​ចង់​កែ​លម្អ​ប្រព័ន្ធ​គ្រប់​គ្រង​​ក្នុង​អង្គភាព​របស់​ខ្លួន។
  • បើកអ៊ីម៉ែល

    អ៊ីម៉ែលគេហទំព័រ
    អ៊ីម៉ែល កូដសម្ងាត់
    សម្រាប់តែសមាជិក សេកូ !
    ទូរស័ព្ទ
    078 339 168