ទិន្ន័យគេហទំព័រ

ចំនួនអ្នកបានទស្សនាសរុប

ចំនួនដងនៃការបើកមើល

WebVisits

ចំនួនអ្នកគាំទ្រគេហទំព័រ

អំពីគម្រោង CJEK

  • CJEK Logo
  • CJEK - សារព័ត៌មាន​កម្ពុជា ចំណេះ​ដឹង​នៃ​បទពិសោធន៍ គឺជា​គម្រោង​ដ៏​សំខាន់​មួយ នៃ​កម្មវិធីសិក្សា សេកូ ដែល​ជួយ​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ធនធាន​មនុស្ស​តាម​រយៈ​ការ​សរសេរ​ជា​លក្ខណៈ​បុគ្គល និង​ឯករាជ្យ ដើម្បី​ចែក​រំលែក​ដល់​សាធារណជន​អំពី​ចំណេះដឹង​នៃ​បទពិសោធន៍​ទាក់ទង​នឹង​ការសិក្សា ការងារ ស្នេហា និង​សង្គម។
  • ស្រាវជ្រាវបន្ថែម

  • - ក្រសួងមហាផ្ទៃ
  • - ក្រសួងការងារ
  • - ក្រសួងអប់រំ
  • - ក្រសួងពាណិជ្ជកម្ម
  • - អគ្គពន្ធដារ
  • អ្វីទៅជាការសម្របសម្រួល?

    ការសម្របសម្រួល គឺ​ជា​ការ​ណែនាំ​ឬ​ជំរុញ​ការ​គិត​របស់​អ្នក​ចូល​រួម ឱ្យ​ធ្វើការ​គិត​ប្រកប​ដោយ​គុណភាព ក្នុង​ការ​ពិភាក្សា​ជា​ក្រុម ការឆ្លុះ​បញ្ចាំង​ទិដ្ឋភាព​ជាក់ស្តែង និង​ការ​វិភាគ ព្រម​ទាំង​ការ​ហ៊ាន​បញ្ចេញ​មតិ​យោបល់​ផ្ទាល់ខ្លួន ដើម្បី​ចូល​រួម​បង្កើត​លទ្ធផល​ជាក់​លាក់​ដែល​ពួក​គេ​ចង់​បាន​ (លទ្ធផល​រយៈពេល​ខ្លី វែង ឬ​យូរ​អង្វែង) ហើយ​បន្ទាប់​មក​ណែនាំ​ពួក​គេ​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ (សកម្មភាព​និង​ធនធាន) ដើម្បី​ទទួល​បាន​អ្វី​ដែល​ពួក​គេ​ចង់​បាន (លទ្ធផល​រយៈពេល​ខ្លី វែង ឬ​យូរ​អង្វែង)។ ម្យ៉ាង​វិញ​ទៀត យើង​ក៏​អាច​និយាយ​បាន​ដែរ​ថា ការ​សម្រប​សម្រួល គឺ​សំដៅ​ទៅ​លើ​សកម្មភាព​ណា​មួយ ដែល​ជួយ​អ្នក​ចូល​រួម ឱ្យ​ធ្វើ​អ្វី​មួយ​កាន់​តែ​ងាយ​ស្រួល ក្នុង​ការ​ស្វែងរក​វិធី​ដែល​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​ការ​ពិភាក្សា និង​ការ​ផ្តល់​យោបល់។

    អ្នកសម្របសម្រួលដ៏ពូកែ មិន​មែន​ជា​អ្នក​ដែល​តែង​តែ​ផ្តល់​នូវ​ទិសដៅ​ឬ​ការ​ចង្អុល​បង្ហាញ​នោះ​ទេ ប៉ុន្តែ​ជា​អ្នក​ដែល​ពូកែ​អនុវត្ត​ដំណើរការ​សម្រប​សម្រួល រួម​ទាំង​ការ​សិក្សា​ស្រាវជ្រាវ ការ​ស្តាប់​គំនិត​និង​ស្វែង​យល់​ពី​អារម្មណ៍​របស់​មនុស្ស ការ​សួរ​ដ៏​ពិន​ប្រសព្វ ការ​លើក​ទឹក​ចិត្ត និង​ជំរុញ​ការ​គិត​របស់​មនុស្ស រួម​ទាំង​ការ​ណែនាំ​ក្នុង​ការ​វិភាគ​ស្វែង​រក​ជម្រើស​ឬ​ដំណោះ​ស្រាយ​ផ្សេងៗ។

    សេវាសម្របសម្រួល់

    យើងអាចផ្តល់ជូននូវសេវាសម្របសម្រួល សម្រាប់មុខវិជ្ជាឬកម្មវត្ថុដូចខាងក្រោម៖

  • 1/. ជំនាញរៀបចំផែនការយុទ្ធសាស្រ្ត៖ ផែន​ការ​យុទ្ធសាស្រ្ត/ផែនការ​អាជីវកម្ម​រយៈពេល​វែង និងរ​យៈពេលខ្លី រួមទាំង​ផែនការ​ប្រតិបត្តិការ​ប្រចាំឆ្នាំ (AOP) ។
  • 2/. ជំនាញ​គ្រប់គ្រង​រដ្ឋបាល និង​ធនធាន​មនុស្ស៖ បទបញ្ជា​ផ្ទៃក្នុង គោលការណ៍​រដ្ឋបាល និង​ធនធាន​មនុស្ស សេចក្តីណែនាំ​និង​នីតិវិធី​ជ្រើស​រើស​បុគ្គលិក សេចក្តី​ណែនាំ​និង​និតិវិ​ធី​វាយ​តម្លៃ​ការ​ប្រតិបត្តិ​ការងារ ផែន​ការ​សកម្មភាព​និង​ថវិកា​ផ្នែក​ធនធាន​មនុស្ស លក្ខខណ្ឌ​យោង​នៃ​ការងារ​ឬ​សេចក្តី​លម្អិ​នៃ​តួនាទី​ការងារ និង​ទម្រង់​គំរូ​ផ្សេង​ៗ​ដែល​ពាក់​ព័ន្ធ​ផ្នែក​រដ្ឋបាល​និង​ធនធាន​មនុស្ស។
  • 3/. ជំនាញគ្រប់គ្រងផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ៖ គោលការណ៍​ហិរញ្ញវត្ថុ នីតិវិធី​គណនេយ្យ ការគ្រប់គ្រង​សាច់ប្រាក់ ការត្រួតពិនិត្យ​និង​គ្រប់គ្រង​ស្តុក កម្មវិធី​គ្រប់គ្រង​គណនេយ្យ និង​កម្មវិធី​ប្រព័ន្ធផ្នែកលក់ PoS ឬ​កម្មវិធី​គ្រប់គ្រង​អាជីវកម្ម។
  • 4/. ការងារសម្រាប់និស្សិត (KNSN)៖ ភ្នាក់ងារជ្រើសរើសបុគ្គលិក KNSN
  • 5/. បុគ្គលិកខាងក្រៅ៖ សេវាការងារ សេកូ (គណនេយ្យករ​ខាងក្រៅ និងបុគ្គលិក​ខាង​ក្រៅ​ផ្នែក​ធនធាន​មនុស្ស​)
  • មុខវិជ្ជា​ឬ​កម្មវត្ថុ​ដែល​ត្រូវសម្របសម្រួល គឺ​ស្ទើរ​តែ​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​មុខ​វិជ្ជា​ឬ​កម្មវត្ថុ​ដែល​ត្រូវ​ប្រឹក្សាយោបល់ ប៉ុន្តែ​ប្រើ​វិធីសាស្រ្ត​ផ្សេង​គ្នា។ ទោះបីយ៉ាងណា ដើម្បី​ឱ្យ​ប្រាកដ​ថា​យើង​អាច​ផ្តល់​សេវា​សម្របសម្រួល​តាម​តម្រូវ​ការ​របស់​អ្នក សូម​ទាក់ទង​មក​យើង​ខ្ញុំ​សម្រាប់​ព័ត៌មាន​លម្អិត។

    សម្រង់ប្រយោគ

  • មេរៀនដ៏ល្អបំផុត​ក្នុង​ឆាក​ជីវិត​របស់​អ្នក គឺ​ចំណេះ​ដឹង​នៃ​បទពិសោធន៍​របស់​អ្នក។
  • ប្រថុយ​ទៅ! ជ័យជំនៈ​ធ្វើ​ឱ្យ​អ្នក​រីករាយ ហើយ​​បរាជ័យ​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​ឆ្លាត​វៃ។
  • ដើម្បី​ឲ្យ​ជីវិត​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​ គឺ​ត្រូវ​រៀន​ពី​អតីត រស់​ក្នុង​បច្ចុប្បន្ន និង​សង្ឃឹម​ទៅ​អនាគត។
  • ​ធ្វើ​ជា​គំរូ​ក្នុង​ការ​ចែក​រំលែក ជៀស​ជាង​ធ្វើ​ជា​គំរូ​ក្នុង​ការ​រិះ​គន់​ដើម្បី​ជា​ការ​លេងសើច​។
  • ​ចែក​រំលែក​អ្វី​ដែល​អ្នក​មាន​ពិសោធន៍ ជៀស​ជាង​អ្វី​ដែល​អ្នក​គ្រាន់​តែ​​ស្រមៃគិត។
  • ក្រុមគោលដៅ

  • - អ្នក​រៀនសូត្រ / និយោជិក​​ដែល​ចង់បង្កើន​ចំណេះ​ដឹង ជំនាញវិជ្ជាជីវៈ និង​ឥរិយាបថ សម្រាប់​ការងារ​បច្ចុប្បន្ន ឬ​ការងារ​នា​ពេល​អនាគតរ​បស់​ពួក​គេ។
  • - និយោជក់ ឬថៅកែ ដែល​ចង់​កែ​លម្អ​ប្រព័ន្ធ​គ្រប់​គ្រង​​ក្នុង​អង្គភាព​របស់​ខ្លួន។
  • បើកអ៊ីម៉ែល

    អ៊ីម៉ែលគេហទំព័រ
    អ៊ីម៉ែល កូដសម្ងាត់
    សម្រាប់តែសមាជិក សេកូ !
    ទូរស័ព្ទ
    078 339 168