ទិន្ន័យគេហទំព័រ

ចំនួនអ្នកបានទស្សនាសរុប

ចំនួនដងនៃការបើកមើល

WebVisits

ចំនួនអ្នកគាំទ្រគេហទំព័រ

អំពីគម្រោង CJEK

  • CJEK Logo
  • CJEK - សារព័ត៌មាន​កម្ពុជា ចំណេះ​ដឹង​នៃ​បទពិសោធន៍ គឺជា​គម្រោង​ដ៏​សំខាន់​មួយ នៃ​កម្មវិធីសិក្សា សេកូ ដែល​ជួយ​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ធនធាន​មនុស្ស​តាម​រយៈ​ការ​សរសេរ​ជា​លក្ខណៈ​បុគ្គល និង​ឯករាជ្យ ដើម្បី​ចែក​រំលែក​ដល់​សាធារណជន​អំពី​ចំណេះដឹង​នៃ​បទពិសោធន៍​ទាក់ទង​នឹង​ការសិក្សា ការងារ ស្នេហា និង​សង្គម។
  • ស្រាវជ្រាវបន្ថែម

  • - ក្រសួងមហាផ្ទៃ
  • - ក្រសួងការងារ
  • - ក្រសួងអប់រំ
  • - ក្រសួងពាណិជ្ជកម្ម
  • - អគ្គពន្ធដារ
  • អ្វីទៅជាការបង្វឹក?

    ការបង្វឹក គឺ​ជា​ការ​បណ្តុះ​បណ្តាល​ឬ​ដំណើរ​ការ​បង្រៀន​អំពី​ការងារ​ជាក់ស្តែង​នៅ​កន្លែង​ធ្វើការ ដើម្បី​ជួយ​អ្នក​សិក្សា​ឬ​និយោជិក​ឱ្យ​បាន​យល់​ដឹង​ពី​រឿង​អ្វី​មួយ​នៃ​ការងារ​នោះ ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​ពួក​គេ​មាន​សក្តានុពល​ក្នុង​ការ​សិក្សា។ ម៉្យាង​វិញ​ទៀត វា​ក៏​ជា​ដំណើរការ​នៃ​ការ​ពិភាក្សា​នៅ​កន្លែង​ដែល​អ្នក​សិក្សា​ឬ​និយោជិក​ចង់​ឱ្យ​ការ​ប្រតិបត្តិរ​បស់​ពួក​គេ​កាន់​តែ​ប្រសើរ​ឡើង និង​ចង់​សម្រេច​បាន​នូវ​គោល​ដៅ​ការងារ ឬ​គោល​ដៅ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។

    គ្រូបង្វឹកល្អ មិន​មែន​ជា​អ្នក​ដែល​តែង​តែ​ផ្តល់​នូវ​ចម្លើយ​នោះ​ទេ​ ប៉ុន្តែ​ជា​អ្នក​ដែល​ពូកែ​អនុវត្ត​ដំណើរ​ការ​បង្វឹក រួមមាន​ដូច​ជា​ការ​ស្តាប់​ដើម្បី​យល់​ពី​គំនិត​និង​អារម្មណ៍​របស់​សិស្ស ការ​សួរ​ដ៏​ពិន​ប្រសព្វ​ទៅ​កាន់​សិស្ស ការ​ចេះ​លើក​ទឹក​ចិត្ត​និង​ជំរុញ​ការ​គិត​របស់​សិស្ស និង​ចេះ​ជួយ​ដល់​សិស្ស​ក្នុង​ការ​វិភាគ​ស្វែងរក​ជម្រើស​ឬដំណោះស្រាយ​ផ្សេងៗ។

    សេវាបង្វឹកការងារ

    យើងអាចផ្តល់ជូននូវសេវាបង្វឹកការងារ សម្រាប់មុខវិជ្ជាឬកម្មវត្ថុដូចខាងក្រោម៖

  • 1/. ជំនាញគណនេយ្យ៖ កម្មវិធីគណនេយ្យ QuickBooks / Peachtree / Sage ការគ្រប់គ្រងស្តុក ការគ្រប់គ្រងសាច់ប្រាក់ គណនេយ្យពន្ធដារ របាយការណ៍ហិរញ្ញវត្ថុ សវនកម្មផ្ទៃក្នុង និង ...។ ល។
  • 2/. ជំនាញរដ្ឋបាល និង​ធនធានមនុស្ស៖ ការ​ត្រួត​ពិនិត្យ​លិខិត​ចេញ​ចូល សៀវភៅ​កំណត់ហេតុ កិច្ចការ​រដ្ឋបាល​ទូទៅ​ទាំង​នៅ​ក្នុង​និង​ក្រៅ​អង្គភាព កិច្ចការ​ធនធាន​មនុស្ស​ទូទៅ​ទាំង ៨ ជំហាន រួម​ទាំង​ទម្រង់​ឯកសារ​គំរូ​ផ្សេងៗ លក្ខខណ្ឌ​យោង​ការងារ​ឬ​សេចក្តី​លម្អិត​អំពី​ការងារ និង ... ។ ល។
  • 3/. ជំនាញគ្រប់គ្រង៖ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង គោលការណ៍​រដ្ឋបាល​និង​ធនធាន​មនុស្ស គោលការណ៍​ហិរញ្ញវត្ថុ គោលការណ៍​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ សៀវភៅ​ណែនាំ​ឬ​និតិវិធីការងារ ផែន​ការ​យុទ្ធសាស្ត្រ ការសរសេរ​សំណើ​ស្នើ​សុំ និង ...។ ល។
  • 4/. ជំនាញទន់ JBSS ៖ ការ​យល់​ឃើញ​ដំបូង ការ​ប្រា​ស្រ័យ​ទាក់​ទង ការ​ទទួល​យក​ការ​ពិត ការ​គិត​វិជ្ជមាន ស្វែង​យល់​ពី​ភាព​ល្អ​ប្រសើរ​ជាង ការ​កំណត់​គោលដៅ បរិយាកាស​ការងារ ក្រមសីលធម៌​ការងារ ច្បាប់​ធម្មជាតិ​និង​ច្បាប់រ​បស់​រដ្ឋ បច្ចេកទេស​ប្រើប្រាស់​សូចនាករ​ទាំង ៤ ដើម្បី​បង្កើត​ផែន​ការ​និង​ដើម្បី​វិភាគ​បញ្ច្រាស់​ទិស ឥរិយាបថ​ផ្ទាល់​ខ្លួន​និង​ឥរិយាបថ​របស់​អង្គការ និង ...។ ល។
  • 5/. ជំនាញកុំព្យូទ័រ៖ Advance Word, Advance Excel, QuickBooks, ...។ ល។
  • មុខវិជ្ជា​ឬ​កម្មវត្ថុ​ដែល​ត្រូវ​បង្វឹក គឺ​ស្ទើរ​តែ​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​មុខ​វិជ្ជា​ឬ​កម្មវត្ថុ​ដែល​ត្រូវ​បណ្តុះ​បណ្តាល​ដែរ ប៉ុន្តែ​ប្រើវិ​ធីសាស្រ្ត​បង្រៀន​ផ្សេង​គ្នា។

    ទោះបីយ៉ាងណា ដើម្បី​ឱ្យ​ប្រាកដ​ថា​យើង​អាច​ផ្តល់​សេវា​បង្វឹកតាមតម្រូវ​ការ​របស់​អ្នក សូម​ទាក់​ទង​មក​យើង​ខ្ញុំ​សម្រាប់​ព័ត៌មាន​លម្អិត។

    សម្រង់ប្រយោគ

  • មេរៀនដ៏ល្អបំផុត​ក្នុង​ឆាក​ជីវិត​របស់​អ្នក គឺ​ចំណេះ​ដឹង​នៃ​បទពិសោធន៍​របស់​អ្នក។
  • ប្រថុយ​ទៅ! ជ័យជំនៈ​ធ្វើ​ឱ្យ​អ្នក​រីករាយ ហើយ​​បរាជ័យ​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​ឆ្លាត​វៃ។
  • ដើម្បី​ឲ្យ​ជីវិត​ពោរពេញ​ដោយ​ក្តី​សង្ឃឹម​ គឺ​ត្រូវ​រៀន​ពី​អតីត រស់​ក្នុង​បច្ចុប្បន្ន និង​សង្ឃឹម​ទៅ​អនាគត។
  • ​ធ្វើ​ជា​គំរូ​ក្នុង​ការ​ចែក​រំលែក ជៀស​ជាង​ធ្វើ​ជា​គំរូ​ក្នុង​ការ​រិះ​គន់​ដើម្បី​ជា​ការ​លេងសើច​។
  • ​ចែក​រំលែក​អ្វី​ដែល​អ្នក​មាន​ពិសោធន៍ ជៀស​ជាង​អ្វី​ដែល​អ្នក​គ្រាន់​តែ​​ស្រមៃគិត។
  • ក្រុមគោលដៅ

  • - អ្នក​រៀនសូត្រ / និយោជិក​​ដែល​ចង់បង្កើន​ចំណេះ​ដឹង ជំនាញវិជ្ជាជីវៈ និង​ឥរិយាបថ សម្រាប់​ការងារ​បច្ចុប្បន្ន ឬ​ការងារ​នា​ពេល​អនាគតរ​បស់​ពួក​គេ។
  • - និយោជក់ ឬថៅកែ ដែល​ចង់​កែ​លម្អ​ប្រព័ន្ធ​គ្រប់​គ្រង​​ក្នុង​អង្គភាព​របស់​ខ្លួន។
  • បើកអ៊ីម៉ែល

    អ៊ីម៉ែលគេហទំព័រ
    អ៊ីម៉ែល កូដសម្ងាត់
    សម្រាប់តែសមាជិក សេកូ !
    ទូរស័ព្ទ
    078 339 168